អតីតតារាបាល់ទាត់របស់ក្លឹប Manchester United លោក Gary Pallister បានកត់សម្គាល់ថា Alexis Sanchez នឹងធ្វើឱ្យ Manchester United ទទួលបានភាពជោគជ័យដូចជាកីឡាករ Eric Cantona ។ Pallister បានប្រៀបធៀបក្រុមបិសាចក្រហម បច្ចុប្បន្នទៅនឹងក្រុមដែលគាត់បានលេង នៅពេលដែលពួកគេបានចុះហត្ថលេខាជាមួយស្ដេចបាល់ទាត់ Cantona កាលពី 25 ឆ្នាំមុន។

photo of Alexis Sanchez
Alexis Sanchez of Manchester United

Pallister បាននិយាយថា៖ យើងធ្លាប់និយាយថាយើងមានរថយន្តដ៏អស្ចារ្យមួយ ប៉ុន្តែយើងមិនមានអ្នកបើកបរទេ ហើយ Eric Cantona ក្រោយមកក្លាយជាអ្នកបើកបររថយន្តនោះ។ ខ្ញុំគិត ដូចគ្នានេះដែរវាអាចកើតឡើងជាមួយ Sanchez ។ គាត់ជាកីឡាករដែលមានភាពស្វាហាប់ ។ ខ្ញុំ​ចូលចិត្ត​គាត់ ។

ខ្ញុំគិតថា គាត់ប្រហែលជាអាចផ្លាស់ប្តូររបៀបលេងរបស់ Man Utd ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលឃើញ Sanchez ចូលមកក្លឹបនេះ វាគឺជាដំណឹងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រទាំងអស់របស់ក្រុម Manchester United ៕

photo of Eric Cantona And Gary Pallister
Eric Cantona And Gary Pallister Former of Manchester United

ប្រភពពី៖ thesun