Paris Saint German ត្រៀមលុយ១០លានផោន ក្នុងការប្រមាញ់យកកីឡាករ Toby Alderweireld ពី Spurs
04 Apr 2018 - 17:30:30 SHARE

ក្រុមបាល់ទាត់ Paris Saint German បាននឹងកំពុងរៀបចំសំណើរចរចារ និងត្រៀមកញ្ចាប់ទឹកប្រាក់ ១០លានផោន ក្នុងការប្រមាញ់យកខ្សែការពាររបស់ក្រុមបាល់ទាត់ Tottenham Hotspurs ក្នុងការមកចូលរួមក្នុងលីកកំពូលប្រទេសបារាំងសម្រាប់រដូវកាលក្រោយ។
ក្រោយមានការលេចលឺដំណឹង ក្នុងការប្រមាញ់កីឡាកររបស់ខ្លួន ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspurs ក៏បានគ្រោងនឹងរៀបចំក្រដាសបន្តកុងត្រាថ្មី ជាមួយនឹង Toby Alderweireld ផងដែរដោយពួកគេ នឹងតម្លើងប្រាក់ឈ្នួលពលកម្មលើកីឡាកររូបនេះរហូតដល់ ២០០ ០០០ផោន ក្នុង ១សប្ដាហ៍។
គួរអោយដឹងផងដែរ កីឡាករ Toby Alderweireld ធ្លាប់ត្រូវបានក្រុម Manchester United ធ្លាប់ចរចារចង់បានរូបគេផ្លាស់ទៅ កាន់ Old Trafford ម្ដងរួចមកហើយកាលពីរដូវកាលមុននេះ ជាមួយនឹងតម្លៃខ្លួន ២៥លានផោន ដោយសារការបរាជ័យ លក្ខខណ្ឌមិនសមស្របគ្នាទើប Spurs បដិសេធនឹងសំណើខាងលើ៕

ប្រភព៖ dailymail
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព