photo of ​Matteo Darmian
ខ្សែ​ការពារ​ក្រោយ Matteo Darmian របស់​ក្លឹប Manchester United

ខ្សែ​ការពារ​ក្រោយ Matteo Darmian របស់​ក្លឹប Manchester United សព្វថ្ងៃ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Parma បន្ថែម​មួយ​ទៀត​ហើយ សម្រាប់​ការ​ចង់​ទាញ​យក​រូប​គេ​វិល​មក​ចូលរួម​នៅ​អ៊ីតាលី។

កីឡាករ​សញ្ជាតិ​ដើម​អ៊ីតាលី​រូប​នេះ​កន្លង​មក​ក៏​មាន​បណ្តា​ក្លឹប​ធំៗ​ដូច​ជា Juventus, Inter និង Roma ជា​ដើម ទាមទារ​ចង់​បាន​ផង​ដែរ ប៉ុន្តែ​ក្រោយ​ល្ហិចល្ហៀង​ថា Man Utd ទារ ១០ លាន​អឺរ៉ូ ម្នាក់ៗ​ក៏​ដក​ថយ​មក​វិញ។

យោង​តាម​សារព័ត៌មាន La Gzzetta dello Sport ​បាន​ចុះ​ផ្សាយ​ថា​អ្នក​ជំនាញ​របស់​ក្លឹប Parma គឺ​លោក Nicolo Schira កំពុង​ចរចា​ជាមួយ​ភាគី​ខាង​ United ហើយ​លៃលក​យក​ឲ្យ​បាន​រហ័ស​បំផុត​មុន​ទីផ្សារ​ដោះដូរ​ត្រូវ​បិទ​ទ្វារ​នា​ថ្ងៃ​ទី​ ២ ​កញ្ញា។