photo of Javier Pastore
Javier Pastore of Paris Saint-Germain

ខ្សែបម្រើរបស់ Paris Saint-Germain កីឡាករ Javier Pastore បានសារភាពថា គាត់នឹងចាកចេញពី PSG ដើម្បីចូលរួមជាមួយក្លឹប Inter Milan នៅក្នុងខែមករានេះ ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ បានសារភាពថា គាត់ត្រូវការពេលវេលាលេងអោយបានទៀងទាត់ មុនពេលការប្រកួតបាល់ទាត់ពិភពលោក (World Cup) មកដល់ដើម្បីទ្រាមសម្រាប់ប្រទេសរបស់គាត់ ។

Pastore បានបង្ហើបឱ្យដឹងកាលពីខែវិច្ឆិកា ថាគាត់កំពុងតែពិចារណាអនាគតរបស់គាត់ នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ហើយគាត់ដឹងថាគាត់ត្រូវការនាទីលេងអោយទៀងទាត់ ដើម្បីអោយមានបញ្ចីឈ្មោះក្នុងជម្រើសជាតិរបស់គាត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសស​រុស្ស៊ីនារដូវក្ដៅនេះ ព្រោះអីនៅទីនេះខ្ញុំគ្រាន់តែជាកីឡាករបម្រុងរបស់ក្លឹបប៉ុណ្នោះ ។

Pastore បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា “ខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីទៀតទេ ពីព្រោះស្ថានការណ៍មានការលំបាកខ្លាំងណាស់” ។ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែរនៅក្នុងទីក្រុងប៉ារីស ប៉ុន្តែខ្ញុំមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ ។ អ្វីដែលខ្ញុំចង់បានគឺការលេងឱ្យបានទៀងទាត់ ដូច្នេះខ្ញុំអាចទៅលេង World Cup ។ ខ្ញុំមិនស្ថិតនៅក្នុងជម្រើសជាតិរបស់ខ្ញុំទេ ព្រោះនៅទីនេះខ្ញុំមិនបានលេងគ្រប់គ្រាន់ វាពិតជាឈឺចាប់ខ្លាំងណាស់សម្រាប់អាជីពរបស់ខ្ញុំ ” ៕