photo of Patrice Evra
Patrice Evra is set for a hefty ban after kicking

Patrice Evra បាន​កាត​ក្រហម​​បណ្ដេញ​ចេញ​​ពេល​កម្ដៅ​សាច់ដុំ​មុន​ការ​ប្រកួត​ Europa League ចាប់​ផ្ដើម ព្រោះ​តែយកជើងទាត់​អ្នក​គាំទ្រ​ក្លឹប​របស់​ខ្លួន​ ។​

អ្នកយកព័ត៌មានបានអះអាងថាមានពាក្យជាច្រើនត្រូវបាននិយាយរវាងកីឡាកររបស់ Marseille និងអ្នកគាំទ្ររបស់ពួកគេមុនពេលខ្សែការពាររូបនេះសម្រេចចិត្តប្រើហិង្សាលើអ្នកគាំទ្ររបស់ខ្លួន។

យោងតាមសារពត៌មានពីអ្នកកាសែតនិងអ្នកដែលចូលរួមបានបង្ហាញថា Evra រងគ្រោះពីការច្រៀងនិងការប្រមាថពីសំណាក់អ្នកគាំទ្រទៅលើរូបគេ សម្រាប់រយៈពេលប្រហែលជាកន្លះម៉ោងនៅពេលដែលគាត់ត្រៀមខ្លួនសម្រាប់ការប្រកួត។

ទោះជាយ៉ាងណាក៏ដោយមុនពេលត្រឡប់ទៅកន្លែងស្លៀកសម្លៀកបំពាក់វិញបន្ទាប់ពីការកម្ដៅសាច់ដុំរួចគាត់ត្រលប់ទៅផ្នែកធ្វើដំណើរវិញមុនពេលស្ថានការណ៍ផ្ទុះឡើង។

នៅពេលវីដេអូបង្ហាញអ្នកគាំទ្រមួយចំនួនបានចាកចេញពីទីលានហើយបានឈរជេប្រមាថបន្ទាប់ពី Evra បានប្រឈមមុខគ្នាជាមួយពួកគេ។

មិត្តរួមក្រុម Marseille មួយចំនួនបានព្យាយាមឃាត់ស្ថានភាពនេះមុនពេល Evra បានធ្វើដំណើរទៅរកក្រុមរបស់ខ្លួននិងបានទាត់អ្នកគាំទ្ររបស់ខ្លួនមួយជើង។

ប្រភពពី៖ the sun