​ខ្សែ​ប្រយុទ្ធ Patrick Bamford ​របស់​ក្រុម Leeds United ​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូង​ហើយ ​ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កន្លង​មក​នេះ​។

Patrick Bamford
Patrick Bamford

​ក្រុម​អង់គ្លេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក Gareth Southgate ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់​ហើយ​ដើម្បី​ត្រៀម​ជម្រុះ World Cup ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ​ក្នុង​បញ្ជី​ឈ្មោះ​នោះ​ដែរ ​គេ​សង្កេត​ឃើញ​មាន​វត្ដមាន​របស់​ខ្សែ​ប្រយុទ្ធ Bamford ​របស់​ក្រុម Leeds United ​ផង​ដែរ ​ក្រោយ​ពី​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កន្លង​មក។ នេះ​ជា​ការ​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ​ហើយ។

​យ៉ាងណាមិញ ​ក្នុង​បញ្ជី​ឈ្មោះ​នោះ​ដែរ ​កីឡាករ Greenwood ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​កាត់​ចេញ​ទៅ​ហើយ​ជាមួយ​ខ្សែ​ការពារ Ben Chilwell ​របស់​ក្រុម Chelsea ​ដែរ។ ​តែ​សម្រាប់​ខ្សែ​ការពារ Trent Alexander-Arnold ​របស់​ក្រុម Liverpool ​វិញ ​នៅ​មាន​ឈ្មោះ​ដដែល៕