photo of Paulinho
Paulinho​ of Barcelona

ខ្សែបម្រើកណ្ដាល Paulinho របស់ក្លឹប Barcelona បាននិយាយលេងថា គាត់និងមិត្តរួមក្រុមរបស់គាត់ កំពុងស្វែងរកផ្ទះមួយខ្នង់នៅក្នុងទីក្រុងអេស្ប៉ាញ ដើម្បីសម្រាប់ជួយមិត្តរួមជាតិរបស់គាត់ Coutinho ផ្ទេរមកពី Liverpool នៅរដូវរងានេះ។

ជាការពិតណាស់ Paulinho បាននិយាយលេងថា យើងកំពុងស្វែងរកផ្ទះនៅទីនេះសម្រាប់គាត់ហើយ ។ ខ្ញុំកំពុងព្យាយាមផ្តល់ព័ត៌មានបន្ថែម អំពីភូមិសាស្រ្តនៅទីនេះ ដល់គាត់ និង​គ្រួសាររបស់គាត់ ។

លោកបន្តទៀតថា ខ្ញុំតែងណែនាំគាត់ឱ្យស្ងប់ស្ងាត់ ។ ព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ដូចគាត់ នៅពេលខ្ញុំលេងនៅប្រទេសចិន ។ ប្រសិនបើគាត់នៅតែស្ងប់ស្ងាត់នោះ អ្វីគ្រប់យ៉ាងនឹងត្រូវដោះស្រាយឆាប់ៗនេះ ។