ខ្សែប្រយុទ្ធក្លឹប FC Barcelona បានបង្ហើបឱ្យដឹងថា គាត់ចង់ឱ្យកីឡាករ Philippe Coutinho មកចូលរួមជាមួយក្លឹបយក្សនៅ Catalan នៅក្នុងខែមករាខាងមុខនេះ ។

photo of Paulinho
Paulinho of Barcelona

Coutinho គឺជាប្រធានបទដែលមានការ ចាប់អារម្មណ៍ជាច្រើនពីក្លឹប Barca នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវកាលមុន ។ ក្រុមហង្សក្រហម Liverpool នៅតែប្រកាន់ជំហររឹងមាំរបស់ខ្លួន ខណៈដែលពួកគេបានច្រានចោលសំណើចំនួនបីដង់របស់ Barcelona 

ទោះបីជាយ៉ាងណាក៏ដោយលោក Paulinho និង Coutinho ដែលជាមិត្តរួមជាតិជាមួយគ្នានៅក្នុងប្រទេសប្រេស៊ីល ថាគាត់ចង់ឃើញតារាឆ្នើមរបស់ Liverpool មកចូលរួមជាមួយក្លឹប Barcelona ឆាប់ៗនេះ ។

Paulinho បាននិយាយប្រាប់សារព័ត៌ Mundo Deportivo ថា “ខ្ញុំបាននិយាយពីរបីដងរួចមកហើយ អំពីសំណួររបស់ Coutinho” ។

photo of Philippe Coutinho
Philippe Coutinho of Liverpool

គាត់បន្តទៀតថា​ សម្រាប់ Coutinho វាមិនចាំបាច់និយាយច្រើននោះទេ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលបានធ្វើឱ្យមានភាពខុសប្លែកនៅក្នុងក្រុមរបស់គាត់ និងនៅក្នុងក្រុមជម្រើសប្រេស៊ីល គាត់នៅវ័យក្មេង ប៉ុន្តែមានបទពិសោធ៏ដ៏ល្អនៅអឺរ៉ុប ។ ខ្ញុំចង់ឱ្យរូបគេចូលមក ខ្ញុំគិតថាគាត់នឹងក្លាយជាកីឡាករដ៏ល្អមួយសម្រាប់ Barca ព្រោះយើងមានកីឡាករដ៏ពូកែម្នាក់ទៀតមកចូលរួមជាមួយយើង ។

ប្រភពពី៖ soccerladuma