ខ្សែបម្រើរបស់ក្លឹប Barcelona កីឡាករ Paulinho បានឱ្យដឹងថា ក្លឹបចិនកំពុងដាក់សំណើទិញខ្លួន ដើម្បីឱ្យត្រឡប់ទៅលេងក្របខ័ណ្ឌ Super League វិញ។

Paulinho
Paulinho

ខ្សែបម្រើសញ្ចាតិប្រេសីុលរូបនេះបានមកចូលរួមជាមួយក្លឹបយក្សអេស្បាញ់ Barcelona ពីក្លឹបចិន Guangzhou Evergrande កាលពីខែសីហាឆ្នាំ 2017 ទោះបីជាគាត់បង្ហាញទម្រងលេងយ៉ាងល្អជាមួយក្លឹបយក្យមួយនេះក៏ដោយ កីឡាករវ័យ 29 ឆ្នាំរូបនេះ ចង់វិលត្រលប់ទៅលេងនៅប្រទេសចិនវិញដែរ។

Paulinho បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំនឹងទៅ Barcelona ដើម្បីនិយាយជាមួយតំណាងរបស់ខ្ញុំអំពីបញ្ហានេះ។ អតីតក្លឹបរបស់ខ្ញុំកំពុងដាក់សំណើទិញខ្ញុំទៅវិញ ក្នុងរឿងនេះទៅឬមិនទៅខ្ញុំនឹងនិយាយរឿងនេះអោយច្បាស់នៅថ្ងៃមុខអតីត ៕

ប្រភពពី៖ Goal