ក្តីសង្ឃឹមនៃការប្រកួត World Cup របស់ Dimitri Payet កំពុងតែមានភាពស្រពិចស្រពិលក្រោយពីរូបនេះបានរងរបួសនៅក្នុង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ដែល Marseille ចាញ់ Atletico Madrid 0-3។

photo of Dimitri Payet
Dimitri Payet of Marseille

ពិតណាស់ កីឡាករជម្រើសជាតិបារាំងវ័យ 31ឆ្នាំរូបនេះបានចាប់ផ្ដើមការប្រកួត ទោះបីមានបញ្ហាភ្លៅមុនកែបាល់ក្ដី។ ប៉ុន្តែរូបគេលេងបានតែ 32នាទីក៏ត្រូវបង្ខំចិត្តដើរចេញពីទីលានទាំងទឹកភ្នែក និងជំនួសដោយ Maxime Lopez។ Payet អវត្តមានពីការប្រកួតទល់នឹង Guingamp ថ្ងៃសុក្រសប្ដាហ៍មុន តែបានប្រកាសថារួចរាល់សម្រាប់ការប្រកួតយប់មិញ។

អតីតខ្សែប្រយុទ្ធក្លឹប West Ham United រូបនេះ គឺជាតួអង្គសំខាន់នៅក្នុងការដឹកនាំរបស់បារាំងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2016 ប៉ន្តែរូបគេមិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិបារាំងចាប់តាំងពីថ្ងៃទី 10 ខែតុលា 2017 មកម្លេះ។

ខណៈដែលរូបគេលេងយ៉ាងល្អេជាមួយ Marseille នៅឆ្នាំនេះដែលធ្វើឱ្យគ្រូបង្វឹកជម្រើសជាតិបារាំងចាប់អារមណ៏ក៏កោះហាវរូបនេះសារជាថ្មី តែរបួសកាលពីយប់មិញនេះប្រហែលបញ្ចប់ក្ដីសង្ឃឹមរបស់គេហើយ៕

ប្រភពពី៖ BBC