កាសែត Tuttosport ទើបតែបានប្រកាសថា កីឡាករវ័យក្មេង Pedri Gonzalez របស់ Barcelona បានឈ្នះពានរង្វាន់ Golden Boy ឆ្នាំ 2021 ។

Pedri Gonzalez
Pedri Gonzalez

ខ្សែបម្រើវ័យ 18 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករអឺរ៉ុបទាំងអស់ដែលមានអាយុក្រោម 21 ឆ្នាំ។

សរុបមក កីឡាករដូចជា Eduardo Camavinga (Real Madrid), Karim Adeyemi (RB Salzburg), Gavi (Barcelona), Jude Bellingham (Borussia Dortmund) និង Mason Greenwood (Manchester United) ក៏ស្ថិតក្នុងបញ្ជីសម្រាប់ពានរង្វាន់ Golden Boy ដែលនឹងត្រូវប្រគល់ជូន Pedri នៅខែក្រោយ។

ពិធីប្រគល់​ពានរង្វាន់ Golden Boy នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ក្នុង​ទីក្រុង Turin ប្រទេសអ៊ីតាលី៕