ខ្សែបម្រើ បានសារភាពថា រូបគេពិតជាមានមោទកភាពណាស់ដែលទទួលបានអាវស្លាក១០ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។

Pedri Gonzalez
Pedri Gonzalez

ជាការពិតណាស់ នៅក្នុងក្រុមអេស្ប៉ាញ ជាក់ស្តែងមានកីឡករល្បីៗមួយចំនួនដែលធ្លាប់ពាក់អាវលេខ ១០ ដូចជា Cesc Fabregas និង Thiago Alcantara ជាដើម ហើយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិអាល់បានី និង អ៊ីស្លង់ គឺ Pedri នឹងទទួលបានអាវស្លាកលេខ១០។

Pedri បាននិយាយថា៖ “វា​ជា​កិត្តិយស​ដែល​បាន​ពាក់​លេខ ​១០ ក្នុង​ក្រុម​ជម្រើស​ជាតិ ដែលធ្លាប់ត្រូវបានពាក់ដោយកីឡាករសំខាន់ៗដូចជា Fabregas។ កីឡាករ​ដែល​ពាក់​លេខ​ ១០​បាន​ល្អ​បំផុត​គឺ Lionel Messi”៕