Pedri មិនហ៊ានទទួលយកការសរសើរ ក្រោយពេលមានគេថា លេងល្អដូច Messi
ខ្សែបម្រើ Pedri មិនហ៊ានពីទទួលយកការសរសើរពីអ្នកគាំទ្រ ក៏ដូចជាមានអ្នកកាសែតមួយចំនួនដែលថាគេលេងល្អដូច ខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីស៊ុតចូលជួយក្លឹប Barcelona ឈ្នះនឹងក្លឹប Galatasaray ក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ក្នុងលទ្ធផល ២-១ ក្នុងថ្ងៃនេះ។

Pedri បាននិយាយថា៖” គ្មានផ្លូវទៅរួចអញ្ចឹងទេ។ Messi គាត់ស៊ុតចូលបានច្រើន និងល្អជាងនេះណាស់។ វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ដែលប្រៀបធៀបខ្ញុំជាមួយនឹង Messi “។
កីឡាករនេះបន្តថា៖” ខ្ញុំមិនចាំថាខ្ញុំស៊ុតចូលរបៀបយ៉ាងម៉េចនោះទេ ទាល់តែខ្ញុំទៅមើលប្រកួតហ្នឹងម្ដងទៀតសិន អ្វីដែលខ្ញុំដឹងគឺ Ferran Torres គាត់បញ្ចូលបាល់ឲ្យខ្ញុំ ហើយមិនដឹងម៉េចញាក់បាល់ៗ ក៏ស៊ុតទៅ “។
នៅក្នុងរដូវកាលនេះ Pedri ចូលលេងឲ្យ Barca បាន ១៧ប្រកួត និងស៊ុតចូល ៣គ្រាប់។
ក្រោយឈ្នះប្រកួតខាងលើ Barca បានបន្តទៅលេងវគ្គ៨ក្រុមចុងក្រោយ នៃប្រកួត Europa League ៕