វិរបុរស​បាល់ទាត់​ពិភព​លោក Pele ​បាន​បញ្ជាក់​ថា​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​នេះមានតែ Neymar មានបច្ចេកទេសផ្ទាល់ខ្លួនល្អជាងគេបំផុតលើលោក គឺល្អជាង Ronaldo និង Messi ទៅទៀត។

photo of Neymar
Neymar of Paris Saint-Germain

ការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនេះ បានស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុង 29 ប្រកួតចាប់តាំងពីចាកចេញពីក្លឹប Barcelona ផ្លាស់ទៅ Paris Saint-Germain ក្នុងតម្លៃផ្ទេរកំណត់ត្រាពិភពលោក 222 លានអឺរ៉ូនៅក្នុងខែសីហា។

ក្នុងសម្ភាសន៍ជាមួយ FIFA រស​វ័យ​77 ​ឆ្នាំ​និយាយថា៖ «Neymar បានប្ដូររបៀបលេងនៅក្នុងក្រុមជម្រើសជាតិ។ នៅក្លឹប គេលេងជាខ្សែប្រយុទ្ធនៅតំបន់ខាងឆ្វេង រីឯនៅជម្រើសជាតិ គេលេងនៅកណ្ដាលច្រើនជាង គឺនៅក្នុងតំណែងលេខ១០ ។ វាពិបាក ប៉ុន្តែគេសម្របក្នុងការប្រកួតរបស់គេបាន។ បើអ្នកសម្លឹងមើលជុំវិញពិភពលោក កីឡាករដែលលេចធ្លោគឺ Messi, Ronaldo និង Neymar។ គ្មានកំពូលតារាណាផ្សេងពីនេះទេ។ សម្រាប់ខ្ញុំ និយាយពីបច្ចេកទេស Neymar ល្អជាងគេបំផុតលើលោករួចទៅហើយ។ ខ្ញុំច្បាស់មួយរយភាគរយលើរឿងនេះ» ៕

ប្រភពពី៖ xinhuanet