លោក Pep Guardiola និយាយថាការដែលមានគេលើកឡើងថាលោកមានខ(clause)ក្នុងកុងត្រាដែលអនុញ្ញាតឱ្យលោកចេញពី Manchester City នៅរដូវក្ដៅក្រោយនោះ ជារឿងមិនពិតទេ។

អ្នកចាត់ការជនជាតិអេស្ប៉ាញវ័យ៤៨ឆ្នាំ បានឈ្នះជើងឯក Premier League ២ដងជាប់គ្នា តាំងពីចូលដឹកនាំ Man City ក្នុងឆ្នាំ២០១៦ ខណៈកុងត្រារបស់លោកបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២១។

Pep Guardiola
លោក Pep Guardiola

រដូវកាលមុន លោកបានដឹកនាំ Man City ឈ្នះពានក្នុងស្រុកទាំង៣របស់អង់គ្លេស ដែលមិនធ្លាប់មានក្រុមណាធ្វើបាន។ តែក្នុងរដូវកាល២០១៩-២០នេះ Man City កំពុងនៅក្រោមក្រុមកំពូលតារាង Liverpool ដល់ទៅ១៤ពិន្ទុ។

photo of Pep Guardiola
Pep Guardiola

ឆ្លើយតបទៅនឹងចចាមអារ៉ាមពាក់ព័ន្ធនឹងខនៃកិច្ចសន្យារបស់លោកខាងលើ អតីតអ្នកចាត់ការ Barcelona និង Bayern Munich បញ្ជាក់ថា៖ «អត់ទេ។ វាមិនមែនជាការពិតទេ។ ខ្ញុំបាននិយាយអំពីបំណងរបស់ខ្ញុំជាមួយក្លិបកាលពីពីរបីអាទិត្យមុនហើយ»។

photo of Pep Guardiola
Pep Guardiola

សូមរំឭកថាក្នុងខែវិច្ឆិកាកន្លងទៅ លោក Pep បានលើកឡើងថាលោកសប្បាយចិត្តនៅក្លិប Man City ហើយចង់រស់នៅនិងធ្វើការក្នុងទីក្រុង Manchester។ Man City នឹងធ្វើដំណើរទៅសួរសុខទុក្ខ Arsenal ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យស្អែកនេះ៕