photo of Manchester City
Pep Guardiola ឈ្នះពានជាលើកដំបូងជាមួយ Man City

លោក Pep Guardiola បានឈ្នះពានជាលើកដំបូងរបស់គាត់ ក្នុងនាមជាអ្នកចាត់ការរបស់ Manchester City ខណៈដែលពួកគេបានយកឈ្នះក្រុមកាំភ្លើងធំ Arsenal 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ថ្ងៃអាទិត្យ ទី25 កុម្ភៈ ពាន Carabao Cup ។

ការប្រកួតដែលធើ្វឡើង ក្នុងកីឡដ្ឋានជាតិរបស់អង់គ្លេស Wembley គឺក្រុមដែលដឹកនាំដោយគ្រូបង្វឹក Pep Guardiola បានបើកការនាំមុខដោយការស៊ុតរបស់ខែ្សប្រយុទ្ធ Sergio Aguero, Vincent Kompany និង David Silva ជា​អ្នកស៊ុតបញ្ចូលទី​ឲ្យក្រុមមេឃខៀវ។

នេះគឺជាពានដំបូងសម្រាប់អ្នកចាត់ការ Pep Guardiola ជាមួយ Man City ចាប់តាំងពីការឡើងមកដឹកនាំក្រុម កាលពីរដូវកាលមុន ខណៈនៅសល់ពានចំនួន 2 ដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ រូបនេះ សង្ឃឹមឈ្នះទៀតក្នុងរដូវកាលនេះ។ គឺ ពាន Premier League និងពាន Champions League ៕

ប្រភពពី៖ bbc