Pep តក់ស្លុតពេលលឺអ្នកចាត់ការក្លិប Leeds លោក Marcelo Bielsa បានហៅគាត់ថាជាអ្នកជំនួយការ
11 Apr 2021 - 17:17:47 SHARE
លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានអត្ថាធិប្បាយលើសម្ដីរបស់គ្រូបង្វឹកក្រុម Leeds លោក Marcelo Bielsa ។

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះលោក Bielsa បានហៅ Guardiola ថាជាជំនួយការក្លិបតែប៉ុណ្ណោះ ។

Pep Guardiola៖ “ ខ្ញុំតក់ស្លុតខ្ញុំមានអារម្មណ៍ប្លែកបន្តិច។ លោក Bielsa គាត់គឺជាបុរសនិយាយស្មោះត្រង់បំផុត ។ ខ្ញុំប្រាកដថាប្រសិនបើគាត់និយាយអ្វីមួយគាត់ជឿជាក់ ។ គាត់មិននិយាយ រឺ ធ្វើអ្វីក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីសម្រាប់កេរ្ដិ៍ឈ្មោះរបស់គាត់ទេ” ។ នោះជាមូលហេតុដែលខ្ញុំភ្ញាក់ផ្អើល ហើយ ខ្ញុំមិនសមនឹងទទួលវាទេ ។

មនុស្សគ្រប់គ្នាដឹងពីការកោតសរសើរ និង ការគោរពដែលខ្ញុំមានចំពោះគាត់ ។ គាត់បានជួយខ្ញុំនៅពេលចាប់ផ្តើមប្រលូកក្នុងវិថីជាអ្នកចាត់ការក្លិប ។ គាត់នឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច ។

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព