Pep ថា Man City ត្រូវតែលេងឱ្យល្អឥតខ្ចោះបើចង់វាយបកយកឈ្នះ Liverpool វិញ

គ្រូបង្វឹករបស់ Manchester City លោក Pep Guardiola បាននិយាយថា កូនក្រុមរបស់ខ្លួន ត្រូវលេងឱ្យបានល្អឥតខ្ចោះក្នុងជើងទី2 វគ្គ8ក្រុមចុងក្រោយពាន Champions League នៅម៉ោង 1៖45 រំលងអធ្រាត្រថ្ងៃអង្គារទី10ខែមេសានេះ បើចង់វាយបកយកឈ្នះ Liverpool វិញក្រោយពីចាញ់ក្នុងលទ្ធផល 3ទល់0 នៅជើងទី1 ។
រំលឹកកាលពីជើងទីមួយហង្សក្រហម Liverpool បានលត់លត់ Manchester City យ៉ាងចាស់ដៃនៅលទ្ធផល 3-0 វគ្គ ៨ក្រុមចុងក្រោយ នៃការប្រកួតក្របខណ្ឌ UEFA Champions League កាលពីរាត្រីថ្ងៃពុធទី4 សប្ដាហ៍មុន ។
ពិតណាស់ទោះបីជាចាញ់ 3-0 នៅជើងទីមួយក៏ដោយ ក៏គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញរូបនេះ នៅតែមានជំនឿថា Man City នៅតែអាចវាយបកយកឈ្នះពួកគេវិញ គាត់បន្តទៀតថា៖ «របៀបតែមួយគត់ដើម្បីលេងបាល់ទាត់បានល្អគឺគិតវិជ្ជមាន»។
«ដើម្បីឡើង អ្នកត្រូវលេងឱ្យល្អឥតខ្ចោះ បង្កើតឱកាសច្រើន និងរបូតឱកាសតិចតួច។ ឱកាសដែលយើងទទួល យើងត្រូវការពារឱ្យបានល្អ។ យើងមាន 90នាទីហើយអ្វីក៏អាចកើតឡើងដែរ។ អ្វីដែលយើងត្រូវធ្វើគឺព្យាយាម» ៕
ប្រភពពិ៖ bbc