គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola បាននិយាយដោយជឿរជាក់ថា ក្រុមរបស់លោកនឹងបំបាក់ក្រុមដែរកំពុងតែឡើងជើង Liverpool នៅថ្ងៃព្រហស្បតិ៍ពេលប៉ះគ្នានៅ Premier League។

Pep ថា Man City នឹងបំបាក់ Liverpool ឱ្យបានពេលប៉ះគ្នា
Pep ថា Man City នឹងបំបាក់ Liverpool ឱ្យបានពេលប៉ះគ្នា

Man City បានបំបាក់ Southampton 3-1 នៅកីឡដ្ឋាន St Mary កាលពីយប់មិញ ដែលធ្វើឱ្យពួកគេឡើងឈរលេខ2 ប៉ុន្តែនៅតែសល់គម្លាតឆ្ងាយពី Liverpool ដល់ទៅ7ពិន្ទុឯណ្នោះ។

គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «បើ Man City ភ្លាត់បាត់បង់ពិន្ទុឱ្យ Liverpool នៅជំនួបគ្នាខាងមុខនេះទៀត នោះក្រុមមេឃខៀវ នឹងអស់ឱកាសលើកពាន ដូច្នេះលោកយល់ថាដាច់ខាតត្រូវតែឈ្នះ។ ជាមួយតំណែង Liverpool បច្ចុប្បន្ន បើយើងបាត់បង់ពិន្ទុទៀត វានឹងចប់សព្វគ្រប់ ហើយវាពិតជាមិនអាចទៅរួចឡើយដែលយើងអាចឈ្នះពាននេះ ប៉ុន្តែពួកយើងអាចធ្វើឱ្យគេចាញ់បាន»

ប្រភព៖ The Sun