លោក Pep Guardiola មិនបានចាត់ទុកថាអាជីពដឹកនាំរបស់ខ្លួនមិនទទួលបានជោគជ័យនោះទេ ប្រសិនជារូបលោកមិនបាននាំក្រុមមេឃខៀវ Manchester City ឈ្នះពាន Champions League។ អតីតគ្រូបង្វឹកក្រុម Barcelona រូបនេះបានជួយក្រុមឈ្នះពានធំៗនៅអង់គ្លេសចំនួន ៥ ចាប់តាំងពីផ្លាស់ពី Bayern Munich មកកីឡាដ្ឋាន Etihad Stadium ក្នុងឆ្នាំ២០១៦ រួមទាំងការឈ្នះពាន Premier League នៅឆ្នាំ ២០១៧-១៨ និង ២០១៨-១៩ ផងនោះ។

photo of Pep Guardiola
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះបានបញ្ជាក់ថាៈ កាលពីឆ្នាំមុនគឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ពួកយើង ប៉ុន្តែក្រុមមិនបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ទេ។ ខ្ញុំដឹងមូលហេតុដែលខ្ញុំត្រូវគេវិនិច្ឆ័យប្រសិនបើយើងមិនឈ្នះវានៅក្នុងរយៈពេលចុងក្រោយរបស់ខ្ញុំនៅទីនេះនោះខ្ញុំនឹងបរាជ័យនៅទីនេះ។

លោក Pep Guardiola

Man City មិនបានធ្វើឱ្យវាឈានដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោមការដឹកនាំរបស់លោក Guardiola ឡើយក្រោយចាញ់ Monaco, Liverpool និង Tottenham ក្នុង រយៈពេល៣ រដូវកាលចុងក្រោយ។យ៉ាងណាមិញកាលពីថ្ងៃអាទិត្យលោក Guardiola បានដឹកនាំក្រុមMan.City ប្រកួតចាញ់ Spurs ជាលើកដំបូងចាប់តាំងពីការបរាជ័យជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយChampion Leagueកាលពីរដូវកាលមុន។

photo of Pep Guardiola
Pep Guardiola

បរាជ័យនេះបាននាំអោយក្រុមការពារតំណែងជើងឯក Man.City មានគម្លាតកាន់តែឆ្ងាយរហូត២២ពិន្ទុពីក្រុម នាំមុខតារាង Liverpool។