លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​ធ្វើ​ការ​បដិសេធ​នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ Le Parisien ដែល​ថា​ ក្លឹប​លោក​ទាក់ទង​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Neymar ។

Pep Guardiola នឹងខ្សែ​ប្រយុទ្ធ​ Neymar
Pep Guardiola នឹងខ្សែ​ប្រយុទ្ធ​ Neymar

លោក​ Pep បាន​និយាយ​ថា​៖” ខ្ញុំ​ពិត​ជា​សូមទោស​ចំពោះ​សារព័ត៌មាន​ Le Parisien ក៏​ប៉ុន្តែ​រឿង​ដែល​សារព័ត៌មាន​នេះ​បាន​ចុះ​គឺ​មិន​ពិត​នោះ​ទេ​។ ខ្ញុំ​ពិត​សូមទោស​ចំពោះ​ពួក​គេ​មែន​ ក៏​ប៉ុន្តែ​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​គឺ​ខុស​ “។

លោក​បាន​បន្ត​ថា​៖” Neymar គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ថា​ គេ​ជា​មនុស្ស​ល្អ​មួយ​រូប​ អញ្ចឹង​ឲ្យ​គេ​បង្ហាញ​សមត្ថភាព​ពេញ​លេញ​របស់​គេ​នៅ​ Paris ។ បើ​សារព័ត៌មាន​ចុះ​រហូត​មក​ហ្នឹង​គឺ​ថា​ Man City កីឡាករ​ ១៥០នាក់​រៀងរាល់​រដូវកាល​ក្ដៅ​ ក៏​ប៉ុន្តែ​ព័ត៌មាន​នេះ​គឺ​មិន​ពិត​នោះ​ទេ​ ហើយ​ចំពោះ​ Neymar ខ្ញុំ​ពិត​សូមទោស​មែន​ ក៏​ប៉ុន្តែ​រឿង​នេះ​គឺ​មិន​ពិត​ឡើយ​ “។

បើ​តាម​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​នេះ​គឺ​ PSG មាន​ចិត្ត​លក់​ Neymar ចេញ​ឲ្យ​ក្លឹប​ណា​ឲ្យ​ត្រូវ​ថ្លៃ​៕