Photo of Antoine Griezmann
Antoine Griezmann of Atlético Madrid

ក្រុមរបស់លោក​ Pep Guardiola ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ Alexis Sanchez នោះ ក្លឹប Manchester City បាន​បែរ​រ៉ាដា​ទៅ​ខ្សែ​ប្រយុទ្ធ Antoine Griezmann ដែល​ជា​កីឡាករ​គោល​ដៅ​ចាស់​របស់ Manchester United។ នេះ​បើ​តាម​សារព័ត៌មាន Manchester Evening News ហើយ​យក​មក​ចុះ​ផ្សាយ​ថ្ងៃ​នេះ​ដោយ Metro។

យោង​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​ក្លឹប Manchester City បាន​ធ្វើ​ការ​ធានា​ដល់​លោក Pep Guardiola ថា​ ក្លឹប​នឹង​ធ្វើ​ការ​ចាយ​លុយ​ធំ​ទៅ​លើ​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​រូប​នៅ​ពេល​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខែ​ក្ដៅ​ខាង​មុខ។ បើ​យោង​តាម​របាយការណ៍​នេះ Antoine Griezmann ជា​កីឡាករ​ដែល​លោក Pep ចូល​ចិត្ត​ និង​សរសើរ​ជា​ខ្លាំង។

Photo of Sanchez
Sanchez of Arsenal

តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​បារាំង​ Griezmann គឺ ៨៩​លាន​ផោន។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ កាល​ពី​រដូវ​កាល​ដោះ​ដូរ​កីឡាករ​រដូវ​ក្ដៅ​កន្លង​ទៅ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា ក្លឹប Manchester United បាន​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​តាម​ទិញ​ខ្សែ​ប្រយុទ្ធ Griezmann តែ​មិន​បាន​សម្រេច ដោយ​កីឡាករ​បារាំង​សម្រេច​នៅ​ Atletico Madrid ដែល​កាលណោះ​​នៅ​ជាប់​បម្រាម​ហាម​មិន​ឲ្យ​នាំ​ចូល​កីឡាករ​ថ្មី៕

ប្រភពពី៖ metro