Pep មិនសប្បាយចិត្ត រឿងអ្នកឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយថា ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne សមនឹងឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League។

ពិតណាស់ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានឈ្នះពានរង្វាន់ PFA Players’ Player of the Year(ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅអង់គ្លេស) បានឈ្នះទៅលើបេក្ខជនផ្សេងៗដូចជា កីឡាករ Kevin De Bryne, Harry Kane, David De Gea និង David Silva ផងដែរ។ ទោះបីជារូបគេទើបតែមកលេងឲ្យ Liverpool បានមួយរដូវកាលក្តី។ តាមរយៈការបោះឆ្នោតពីសំណាក់កីឡាករអាជីពដូចគ្នា។

Pep បាននិយាយថា៖ «បើតាមគំនិតខ្ញុំ មើលឃើញថាគ្មានកីឡាករណាល្អដូច Kevin នោះទេ រឿងលេងបានល្អជាប់លាប់។ បើនិយាយពីស្ថិតិ ប្រហែលជាគេចាញ់កីឡាករខ្លះមែន ប៉ុន្តែ គ្មានកីឡាករណាលេងល្អដូចគេនោះទេ ក្នុងរដូវកាលនេះ។ ប៉ុន្តែអ្នកផ្សេងមិនគិតដូចខ្ញុំឡើយ» ៕
ប្រភពពី៖ Goal