គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola បាននិយាយថា David Silva ថាជាកីឡាករល្អម្នាក់ក្នុងចំណោមកីឡាករល្អៗដែរលោកធ្លាប់ដឹកនាំ ព្រោះតែខ្សែបម្រើសញ្ចាតិអេស្ប៉ាញរូបនេះ បានស៊ុតចុងម៉ោងមួយគ្រាប់ជួយ Man City ឈ្នះក្រុមនៅអាល្លឺម៉ង់ Hoffenheim 2ទល់នឹង1 ក្នុងប្រកួតពាន Champions League កាលពីយប់មិញ។

Pep សរសើរ Silva បន្ទាប់ពីកាត់ស៊ុតចុងម៉ោងជួយ Man City ឈ្នះ Hoffenheim
Pep សរសើរ Silva បន្ទាប់ពីកាត់ស៊ុតចុងម៉ោងជួយ Man City ឈ្នះ Hoffenheim

Silva ស៊ុតបាល់បញ្ចូលទីនៅនាទីទី 87 បន្ទាប់ពីខ្សែការពារ Stefan Posch របស់ Hoffenheim បានថ្វេរប្រហែស នឹងមួយគ្រាប់របស់ Sergio Aguero គាត់ក៏មានចំណែកបញ្ចូលបាល់ឱ្យដែរ ជ័យជម្នះនេះគឺជាជ័យជម្នះជាលើកដំបូងហើយរបស់ Man City បន្ទាប់ពីជើងទីមួយបានចាញ់ Lyon ដោយលទ្ធផល 2ទល់នឹង1 ក្នុងពូល F។

Guardiola បាននិយាយថា៖ គាត់គឺជាកីឡាករល្អម្នាក់ ដែលខ្ញុំបានហ្វឹកហាត់ជាមួយកីឡាករជាច្រើននៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំពិតជាសំណាងណាស់ដែរមានកីឡាករល្អៗនៅជាខ្ញុំនៅពេលខ្ញុំបង្វឹកក្រុមណាមួយដូចជា Barcelona និង Bayern Munich ហើយ Silva នេះឯងនៅជាខ្ញុំពេលបច្ចប្បន្ននេះឯង ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC