photo of Pep Guardiola
Pep Guardiola ជាប់ឈ្មោះជាអ្នកចាត់ការឆ្នើមប្រចាំឆ្នាំ នៅ Premier League

​លោក ​Pep Guardiola ​អ្នកចាត់ការ​របស់​ក្រុម ​Manchester City បាន​ជាប់​ជា​អ្នកចាត់ការ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខ័ណ្ឌ​កំពូល Premier League​។ លោក​ទើបតែ​ទទួលបាន​ពានរង្វាន់​កាលពី​ថ្ងៃ​អង្គារ ក្រោយ​បាន​ដឹកនាំ​ក្រុម​ក្នុង​ក្របខ័ណ្ឌ Premier League​ជាប់​កំណត់ត្រា​ជាច្រើន​។ បុរស​សញ្ជាតិ​អេ​ស្ប៉ាញ​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​ដឹកនាំ​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ លើ​ក្រុម​ចំណាត់ថ្នាក់​ទី​ពីរ​Manchester United១៩​ពិន្ទុ និង​បានឈ្នះ​ពានរង្វាន់​League Cup​កាលពី​ខែកុម្ភៈ ដោយ​យកឈ្នះ​Arsenal ៣​ទល់នឹង​០​.

Man City បានក្លាយជាក្រុមកំពូលើកដំបូងគេ នៅអង់គ្លេស រកបាន១០០ពិន្ទុ ក៏ដូចជាបំបែកកំណត់ត្រាគ្រាប់បាល់១០៦គ្រាប់ នៅរដូវកាល Premier League ឈ្នះការប្រកួតជាប់ៗគ្នាច្រើនលើកបំផុត ជ័យជំនះច្រើនបំផុត៣២ប្រកួត និងខុសគ្នាចំនួនគ្រាប់បាល់ច្រើនបំផុតរហូតដល់ទៅ៧៩គ្រាប់​។ អតីត​អ្នក​ចាត់​ការ​ Barcelona និង​​ Bayern Munich រូប​នេះ​បាន​យក​ឈ្នះ​គូ​ប្រជែង​ផ្សេង​ទៀត​ដើម្បី​លើក​ពាន​ដូចជា Jurgen Klopp, Sean Dyche, Nuno Espirito Santos, Neil Warnock និង​ John Coleman៕

photo of Pep Guardiola
Pep Guardiola ជាប់ឈ្មោះជាអ្នកចាត់ការឆ្នើមប្រចាំឆ្នាំ នៅ Premier League