គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola កំពុងតែរៀបចំផែនការដើម្បីនាំយក Andres Iniesta នៅរដូវក្តៅនេះអោយបាន ។

photo of Andres Iniesta And Pep Guardiola
Andres Iniesta And Pep Guardiola

យោងតាមព័ត៌មាន Daily Mirror បានឱ្យដឹងថា Guardiola ចង់ឱ្យកីឡាករជើងចាស់របស់ Barcelona ម្នាក់នេះ មកបញ្ចប់អាជីពរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Premier League វិញ ។

ពិតណាស់ Barcelona បាននាំយកកីឡាករសញ្ជាតិប្រេស៊ីល Philippe Coutinho មកកាន់ទឹកដី Camp Nou កាលពីទីផ្សារដោះដូរកីឡាកររដូវត្រជាក់ខែមករាកន្លងទៅនេះ។ អ្នកគាំទ្រ Barcelona មួយចំនួនគិតថា វត្តមានរបស់ Coutinho គឺដើម្បីមកជំនួស Iniesta ដែលមានវ័យ 33ឆ្នាំទៅហើយ។

Iniesta បានចុះហត្ថលេខាកុងត្រាជាមួយ Barcelona អស់មួយជីវិត កាលពីខែតុលាឆ្នាំមុន ។ Pep ជឿរជាក់ថា គាត់នឹងទាក់ទាញអារម្មណ៍ Iniesta ឲ្យមកលេងនៅអង់គ្លេសទាក់តែបាន ៕