photo of Reheem Sterling
កីឡាករ Reheem Sterling

អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា Reheem Sterling អាចមានសមត្ថភាពឈានដល់កម្រិតរបស់ Cristiano Ronaldo និង Lionel Messi។

ក្រោយបង្ហាញគុណផលយ៉ាងចំណាន២ប្រកួតចុងក្រោយសម្រាប់អង់គ្លេសក្នុងវគ្គជម្រុះ Euro 2020 លោក Gareth Southgate ក៏បាននិយាយដែរថា Sterling មានសក្ដានុពលដើម្បីល្អដូចកំពូលខ្សែប្រយុទ្ធទាំង២ខាងលើ។

photo of Pep Guardiola
អ្នកចាត់ការ Manchester City លោក Pep Guardiola

លោក Pep និយាយថាបច្ចុប្បន្នលើលោកនេះមិនទាន់មាននរណាអាចប្រៀបបានជាមួយ Ronaldo និង Messi ទេ។ អ្នកទាំងពីរជាវីរបុរសពិតៗដែលបានធ្វើរឿងអស្ចារ្យរៀងរាល់សប្ដាហ៍អស់រយៈពេល១០ឆ្នាំមកហើយ ប៉ុន្តែលោកថា Sterling ដែលបច្ចុប្បន្នមានវ័យ២៤ឆ្នាំ គួរតែមានក្ដីប្រាថ្នាឈានទៅដល់កម្រិតនោះដែរ។

Ronaldo​ and Messi
Ronaldo​ និង Messi

អតីតអ្នកចាត់ការ Barcelona និង Bayern Munich ដដែលបន្តថាប្រសិន Sterling ដាក់គោលដៅឈានឱ្យដល់កម្រិតនោះ វាពិតជាអស្ចារ្យណាស់។ វានឹងជាក្ដីស្រមៃមួយសម្រាប់គេនិងសម្រាប់គ្រប់គ្នានៅ Man City ដែលត្រៀមខ្លួនជាស្រេចដើម្បីជួយគេឱ្យសម្រេចគោលដៅនោះ។

បន្ថែមលើនេះ លោក Pep សង្កត់ធ្ងន់ថាកុំបង្អាក់ទឹកចិត្តកីឡាករថាកុំឱ្យគិតដូច្នេះ កុំឱ្យគិតដូច្នោះ ផ្ទុយទៅវិញត្រូវលើកទឹកចិត្តឱ្យកីឡាករប្រឹងប្រែងអភិវឌ្ឍសមត្ថភាព៕