photo of Pep Guardiola
Pep Guardiola of Manchester City

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City នឹងត្រូវបានគេរាយការណ៍ថា ក្លាយជាគ្រូបង្វឹកដែលទទួលបានប្រាក់បៀវត្សរ៍ច្រើនបំផុតរបស់កីឡាបាល់ទាត់ ប្រសិនបើគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Man City ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានឃើញក្រុមរបស់គាត់ឈ្នះ 16 ប្រកួតជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដោយបានបើកនូវគម្លាត 11 ពិន្ទុនៅលើកំពូលតារាងក្នុងពូល ។

យោងតាមសារព័ត៌មាន ​​Daily Mirror បានឱ្យដឹងថា ក្រុម Man City ត្រៀមនឹងផ្តល់រង្វាន់ដល់លោក Guardiola ជាមួយកិច្ចសន្យារយៈពេលវែងជាថ្មី ដែលអាចមានតម្លៃ 80 លានផោន ។

អតីតគ្រូបង្វឹកក្លឹប Barcelona រូបនេះ កំពុងស្ថិតនៅក្នុងឆ្នាំទី 2 នៃកិច្ចសន្យារយៈពេល 3 ឆ្នាំរបស់គាត់ ប៉ុន្តែត្រូវបានគេរំពឹងថា គាត់នឹងបន្តការស្នាក់នៅ Man City រយៈពេលបួនរដូវកាលទៀត ។

គ្រូបង្វឹកវ័យ 46 ឆ្នាំរូបនេះ ត្រូវបានគេនិយាយថារកបាន 15 លានផោនក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវនេះនឹងកើនឡើងដល់ 20 លានផោនដែលមានន័យថា គាត់នឹងទទួលបានប្រាក់ប្រហែល 400.000 ផោនក្នុង​មួយ​ឆ្នាំ (6,97 លានដុល្លារ) ។

ប្រភពពី៖ soccerladuma