photo of Pep Guardiola
Pep Guardiola រងការពិន័យពី UEFA

អ្នកចាត់ការ Manchester City លោក Pep Guardiola ត្រូវបានចោទប្រកាន់ពីបទអកប្បកិរិយាមិនសមរម្យ និង ត្រូវបានបញ្ជូនចេញពីទីតាំងគ្រូបង្វឹកក្នុងជំនួប UEFA Champions League ដែលចាញ់ Liverpool។

ក្នុងមាត្រាទី69របស់ UEFA អ្នកចាត់ការ ឬ គ្រូបង្វឹក ក្រោយត្រូវបានបណ្ដេញចេញ មិនអាចទាក់ទងនិយាយទៅក្រុមការងារបច្ចេកទេសនៅខាងក្រោមបានទេ។ មិនតែប៉ុណ្ណោះ អ្នកចាត់ការជនជាតិអេស្ប៉ាញក៏បានចេញទៅតវាជាមួយអាជ្ញាកណ្ដាលករណី Leroy Sane ផងដែរ៕

ករណី​នេះ Pep Guardiola អាច​នឹង​ប្រឈម​មុខ​មិន​អាច​ចូល​ដឹក​នាំ​នៅ Champions League ចំនួន ​3​ប្រកួត។ យ៉ាង​ករណី​របស់​ Liverpool និង​អ្នក​ចាត់​ការ Man City នឹងត្រូវជំនុំជម្រះ​នៅ​ថ្ងៃ​ទី 31 ខែ ឧសភា ឆ្នាំ 2018៕

ប្រភពពី៖ BBC