លោក Pep Guardiola បានសម្តែងក្តីបារម្ភថាការរើសអើងជាតិសាសន៍មិនត្រូវបានលុបបំបាត់ពីពិភពបាល់ទាត់នោះទេ បើទោះបីជាក្លឹប កីឡាករ និងអ្នកគ្រប់គ្រងព្រមទាំងអាជ្ញាធរ អាជ្ញាធរ បន្តប្រយុទ្ធប្រឆាំងនឹងបញ្ហានេះជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។

 photo of Pep Guardiola
លោក Pep Guardiola គ្រូបង្វឹក Manchester City

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានប្រាប់សន្និសីទសារព័ត៌មានថា: ខ្ញុំមិនគិតវានិងបាត់ទៅដោយងាយទេ។ យើងត្រូវតែប្រយុទ្ធប្រឆាំងនិងបញ្ហានេះ ប៉ុន្តែត្រូវការពេលវេលាច្រើនបន្ថែមទៀត។ វាជាបញ្ហាដែលបានកើតឡើងរាប់ទសវត្សរាប់សតវត្សរ៍មកហើយ។ ប៉ុន្តែឥឡូវនេះបញ្ហាត្រូវបានដោះស្រាយ កាន់តែច្រើនពីព្រោះប្រព័ន្ធផ្សព្វផ្សាយកាន់តែមានភាពជឿនលឿន

 photo of Pep Guardiola
លោក Pep Guardiola

សកម្មភាពចុងក្រោយបង្អស់នៅលីកកំពូលអង់គ្លេសគឺការរើសអើងជាតិសាសន៍ កាលពីថ្ងៃអាទិត្យលើខ្សែការពារអាឡឺម៉ង់ស្បែកខ្មៅកីឡាករ Antonio Rudiger អំឡុងពេលដែល Chelsea ផ្តួល Tottenham ២ទល់និង០ ស្របពេលអ្នកគាំទ្រក្លឹប Man City ម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានគេមើលឃើញថាមានការរំលោភបំពានពូជសាសន៍ទៅលើកីឡាករបិសាចក្រហម Manchester United ក្នុងខែនេះ។

Pep Guardiola
Pep Guardiola