Kevin De Bruyne
Kevin De Bruyne

អ្នកចាត់ការ របស់ក្លឹប Manchester City លោក Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ Kevin De Bruyne គឺមិនមែនសម្រាប់លក់ឱ្យក្លឹបផ្សេងនោះទេ។ ប៉ុន្តែលោកបានបង្ហើបតម្លៃខ្លួនរបស់របស់គេថា តម្លៃខ្លួននាផ្ដាច់កុងត្រាពេលបច្ចុប្បន្នរបស់ Kevin De Bruyne គឺ 250លានអឺរ៉ូ ដែលជាតម្លៃមួយថ្លៃជាងគេបំផុតលើពិភពលោក គឺថ្លៃជាង Neymar ផ្ទេរពី Barcelona ទៅ PSG  222លានអឺរ៉ូទៅទៀត។

បច្ចុប្បន្នរូបគេកំពុងមានបញ្ហារបួសជង្គង់ ដែលត្រូវអវត្តមានពីទីលានរហូតដល់ខែវិច្ឆិកា។ គេលើងឡើងជើងតាំងពីលោក Pep Guardiola មកបង្វឹក Man City នៅឆ្នាំ 2016 ។

Pep ថា De Bruyne ទើប​ចុះ​កុងត្រា​ ៦6ឆ្នាំ​បន្ថែម​​ទៀតកាល​ពី​ដើម​ឆ្នាំ​ ធ្វើ​ឱ្យ​​ក្លឹប​ណា​​ដែល​ចង់​បាន​រូប​គេ​ត្រូវ​ចំណាយ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​។ ប៉ុន្តែគោះមានលុយទិញក៏គ្រូបង្វឹករបស់គេ​មិនលក់ដែរ៕

ប្រភពពី៖ Goal