លោក Pep Guardiola បាន​អះអាងពី​ការប្តេជ្ញា​ចិត្ត​ចំពោះ​ក្លឹប Man City  ហើ​យ​ថា លោកនៅមាន​កិច្ច​សន្យា​ជាមួយ​ក្លឹបនេះនៅឡើយ​។គ្រូបង្វឹករូបនេះនៅសល់​កិច្ច​សន្យា​រយៈ​ពេល​១៨​ខែទៀតក្នុងកិច្ច​សន្យា​របស់​លោក ប៉ុន្តែ​មាន​ការ​ប៉ាន់ប្រមាណ​ថា លោក​ Guardiola ​អាចនឹង​ដើរ​ចេញ​ពី​ក្លឹប City ​នៅដំណាច់រដូវកាល​នេះ។

photo of Pep Guardiola
លោក Pep Guardiola

មានការលើកឡើងថា លោក Guardiola អាចនឹង​ចាកចេញ​មួយ​ឆ្នាំ​មុន​ចប់​កិច្ច​សន្យា​។ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​បាន​ច្រានចោល​ការ​អះអាងថា មានលក្ខខណ្ឌក្នុង​កិច្ច​សន្យាថ្មី​​ ដែល​បាន​ចុះហត្ថលេខា​កាលពីខែ​ឧសភា​ឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​លោក​បញ្ចប់​កិច្ចព្រមព្រៀង​មុន​មួយ​ឆ្នាំ ប្រសិនបើ​លោកចង់។

manchester city
manchester city
លោក Guardiola បាន​និយាយថា “​ទេ! វាមិនពិតទេ។ ខ្ញុំ​បាន​និយាយអំពី​រឿង​នេះមួយសប្តាហ៍​មក​ហើយ​គឺពីបំណងរបស់ខ្ញុំចំពោះក្លឹបនេះ”។ថ្លែង​កាលពីខែមុន លោក Guardiola បាន​លើកឡើង​ថា លោកអាចនឹង​នៅ​ដឹកនាំ​លើសពីឆ្នាំ ២០២១។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាន​និយាយថា “​ខ្ញុំ​ចង់នៅបន្តទៀត។ ខ្ញុំគ្មាន​ហេតុផល​ដែល​ត្រូវ​ចាកចេញទេ។​ ខ្ញុំ​ពិតជា​ពេញចិត្ត​ការងារ​ជាមួយ​ក្លឹប និង​កីឡាករ​ ហើយ​ប្រសិនបើ​គ្រប់គ្នា​គិត​ថា ខ្ញុំនឹង​លាលែង​ដោយ​សារតែ​លទ្ធផល​នេះ គឺដោយសារតែ​មាន​គម្លាតពី​ក្រុម Liverpool នោះ គ្រប់គ្នា​មិនទាន់ស្គាល់ខ្ញុំច្បាស់ទេ”៕