អតីតខ្សែការពាររបស់ក្លឹប Real Madrid កីឡាករ Pepe កំពុងតែមានទំនាក់ទំនងជាមួយនឹងក្លឹបមួយនៅក្របខ័ណ្ឌ Premier League របស់អង់គ្លេស។

Pepe កំពុងមានទំនាក់ទំនងជាមួយក្លឹបនៅ Premier League
Pepe កំពុងមានទំនាក់ទំនងជាមួយក្លឹបនៅ Premier League

កីឡាករសញ្ចាតិព័រទុយហ្គាល់រូបនេះ ទើបតែចាក់ចេញពីក្លឹបរបស់ទួរគីគឺ Besiktas កាលប៉ុន្មានថ្ងៃមុន ក្រោយពីក្លឹបនេះមានបញ្ចាហិរញ្ញវត្ថុ មិនអាចផ្គត់ផ្គងប្រាក់ខែរបស់លោកបាន។

យោងតាមរបាយការណ៏របស់ព័រទុយហ្កាល់បានឱ្យដឹងថា ក្រុម Wolverhampton Wanderers អាចនឹងចុះហត្ថលេខាជាមួយនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅខែក្រោយ៕

ប្រភព៖ soccerladuma