គេហទំព័រកីឡា BEIN Sports បានចុះផ្សាយ ថា Pepe អតីតខ្សែការពាររបស់ក្រុម Real Madrid និង Porto បានចាកចេញពីក្លឹប មុនកំណត់កុងត្រាត្រូវបញ្ចប់ បន្ទាប់ពីក្រុម Besiktas ជួបការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការចំណាយ ទៅលើតម្លៃពលកម្មរបស់កីឡាករមានចំនួនច្រើន។ Pepe បានយល់ព្រមទទួលប្រាក់បៀវត្សរ៍មួយចំនួនតែមិនបានគ្រប់ចំនួនរបស់ខ្លួនគោលបំណងដើម្បីជួយផ្តល់ជាមូលនិធិ។

PePe of Real madrid
PePe ចាកចេញពីក្លឹប Besiktas មុនកំណត់កិច្ចសន្យាដោយសារបញ្ហាហិរញ្ញាវត្តុ

យោងតាមគេហទំព័រ MARCA បានចុះផ្សាយថាៈ Pepe បានចំណាយថវិកាផ្ទាល់ខ្លួនជួយទូទាត់ប្រាក់ខែរបស់មេចុងភៅ និងអ្នកថែសួនច្បារដើម្បីជាការរួមចំណែកនូវផលប្រយោជន៍របស់ក្លឹបមុនពេលចាកចេញពីក្លឹបមានមូលដ្ឋាននៅទីក្រុងរាជធានីប្រទេសតួគីមួយនេះ

Pepe ចូលប្រកួតសរុបចំនួន ៥២ដង សម្រាប់ Besiktas និងនៅសល់សុពលភាពរយៈពេលប្រាំមួយខែ នៅពេលកិច្ចសន្យារបស់ខ្លួននិងឈានដល់ទីបញ្ចប់ដោយការព្រមព្រៀងគ្នាទៅវិញទៅមកមុនកាលកំណត់។ បច្ចុប្បន្នកីឡាករវ័យ ៣៥ឆ្នាំរូបនេះកំពុងសម្លឹងមើល ការចុះហត្ថលេខាជាមួយក្លឹបផ្សេងទៀត ក្នុងរយៈពេលមួយថ្មីជាក់លាក់ បើទោះបីជាកីឡាករជើងចាស់អន្តរជាតិព័រទុយហ្គាល់រូបនេះមានវ័យជ្រេបន្តិចទៅហើយក្តី។