គ្រូបង្វឹក Zinedine Zidane មានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញពីក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្លឹបនេះត្រូវបានគេនិយាយថា កំពុងសម្លឹងមើលអ្នកស្នងតំណែងជាគ្រូបង្វឹក 2នាក់រួចតទៅហើយ ។

photo of Zinedine Zidane
Zinedine Zidane of Real Madrid

កាលពីរដូវកាលមុនក្រុម Los Blancos បានទទួលជ័យជម្នះយ៉ាងច្រើនបំផុតក្នុងប្រវត្តិសាស្រ្តទាំងមូលរបស់ពួកគេជាមួយនឹង La Liga, Champions League, Supercopa de Espana, ពានរង្វាន់ Uefa Super Cup និងពាន Fifa Club World Cup ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានក្លាយជាគ្រូបង្វឹកដែលទទួលបានជោគជ័យច្រើនជាងគេលើកទី 2 នៅក្នុងប្រវត្តិសាស្ត្ររបស់ជាមួយក្លឹប Real Madrid ក្រោយពីបានលើកពានចំនួន 8 លើករួមទាំងពានរង្វាន់ UEFA Champions League ពីររដូវកាលជាប់គ្នានៅ Santiago Bernabeu ។

បច្ចុប្បន្ន Real Madrid បានឈ្នះត្រឹមតែ3ប្រកួតប៉ុណ្នោះនៃការប្រកួត 9 លើកចុងក្រោយរបស់ពួកគេនៅ La Liga បានធ្លាក់ចុះ 19 ពិន្ទុពីក្រោយក្រុមម្ចាស់ជើងឯក FC Barcelona ដែលនៅតែមិនស្គាល់ចាញ់សោះក្នុងឆ្នាំ 2017/18 ។ ជាលទ្ធផលប្រធានក្លឹប Real Madrid កំពុងត្រៀមខ្លួនដើម្បីស្វែងរកអ្នកស្នងតំណែងសម្រាប់ក្រុមរបស់គាត់រួចហើយគោលដៅរបស់ពួកគេលោក  Joachim Low ជាគ្រូបង្វឹករបស់អាល្លឺម៉ង់និងលោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenham Hotspur ដែលគាត់ជឿជាក់បំផុតសមា្រប់ដឹកនាំក្រុមរបស់គាត់ ។

ប្រភពពី៖ soccerladuma