លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid បាន​ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ ខ្សែការពារ​ Raphael Varane នឹង​ចាក​ចេញ​ទៅ​កាន់​ក្លឹប​ Manchester United ​ខណៈ​ក្លឹប​លោក​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​ Erling Haaland សម្រាប់​រដូវកាល​ខាង​មុខ​។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob ក្នុងថ្ងៃនេះ ។

Raphael Varane,​ Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​ Erling Haaland
Raphael Varane,​ Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​ Erling Haaland

Perez បាន​ឆ្លើយ​តប​ថា៖” ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​លើ​ Varane ទេ​។ គេ​កំពុង​នៅ​ប្រកួត​ Euro នៅ​ឡើយ​ហ្នឹង​ យើង​នឹង​និយាយ​ជា​មួយ​គេ​នៅ​ពេល​គេ​ត្រលប់​មក​វិញ​។ មក​ទល់​នឹង​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​ក្លឹប​ណា​មួយ​មក​ទាក់​ទង​យើង​ចង់​បាន​ Varane ផង​ហ្នឹង​។ តែ​ខ្ញុំ​ចង់​និយាយ​ទៅ​ថា​ បើ​គេ​ចង់​ទៅៗ​ ក៏​ទៅ​ៗ​ តែ​បើ​គេ​ចង់​នៅ​បន្ត​ជា​មួយ​យើង​ក៏​នៅ​ចុះ​ “។

ចំពោះ​រឿង​ Mbappe និង​ Haaland វិញ​លោក​បាន​និយាយថា​៖” Mbappe? គេ​មិន​មែន​ជា​កីឡាករ​ Real Madrid ផង​ហ្នឹង​អញ្ចឹង​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​។ តែ​ខ្ញុំ​ដឹង​ថា​អ្នក​គាំទ្រ​ខ្ញុំ​ចង់​បាន​អី​។ អញ្ចឹង​យើង​កំពុង​តែ​ពង្រឹង​ក្រុម​យើង​ហើយ​។ អ្នក​ទាំង​អស់​គ្នា​ស្គាល់​ខ្ញុំ​ច្បាស់​ណាស់​ថា​ ខ្ញុំ​អាច​ធ្វើ​អី​ខ្លះ​។ មនុស្ស​ជឿ​ខ្ញុំ​ព្រោះ​ពួក​គេ​ដឹង​ខ្ញុំ​ធ្វើ​បាន​ ពួក​គេ​ដឹង​ថា​ខ្ញុំ​នឹង​នាំ​កីឡាករ​លំដាប់​កំពូល​ពិភព​លោក​មក​ក្លឹប​នេះ​។ តែ​ Mbappe ជា​កីឡាករ​ PSG យើង​ត្រូវ​គោរព​គេ​ ខ្ញុំ​មិន​អាច​និយាយ​ពី​គេ​បាន​ទេ​ អញ្ចឹង​ខ្ញុំ​មិន​ឆ្លើយ​​ទេ​ទាក់​ទង​នឹង​ Mbappe ឬក៏​​ Haaland អី​ហ្នឹង​​ “៕