អ្នកចាត់ការជម្រើសជាតិរបស់ Henrikh Mkhitaryan បាននិយាយរិះគន់យ៉ាងខ្លាំងចំពោះ លោក Jose Mourinho ដោយចោទប្រកាន់ អ្នកចាត់ការ ក្លឹប Manchester United ពីបទធ្វើបាបកីឡាករអន្តរជាតិរបស់គាត់។

photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Arsenal

Mkhitaryan បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន​ នៅក្នុងកិច្ចព្រមព្រៀងមួយដែលបានឃើញ Alexis Sanchez ធ្វើដំណើរទៅកាន់ទឹកដី Old Trafford ។ លោក Artur Petrosyan គ្រូបង្វឹកជម្រើសជាតិអាមេនី (Armenia) បាននិយាយពីកំហឹងរបស់លោក ចំពោះការព្យាបាលរបស់លោក Mourinho និងជឿជាក់ថាអាជីពរបស់កីឡាករ Mkhitaryan ស្ថិតនៅក្នុងដៃដែលមានសុវត្ថិភាព ក្រោមការដឹកនាំរបស់លោក Arsene Wenger ។

Petrosyan បាននិយាយថា «ខ្ញុំមានការខកចិត្តចំពោះលោក Mourinho ដែលមិនទុក Mkhitaryan នៅជាមួយគាត់ ។ ខ្ញុំមិនសប្បាយចិត្តទេ ប៉ុន្តែវាគឺជាក្លឹបរបស់គាត់ ក្រុមរបស់គាត់និងធ្វើពីអ្វីដែលគាត់ចង់បាន ។ ខ្ញុំជឿជាក់ថា Mkhitaryan នឹងកាន់តែមានទម្រង់លេងល្អជាងនៅ United ក្រោមការដឹកនាំរបស់លោក Wenger លោកនឹងកាន់តែរឹងមាំ។ ហើយគាត់សង្ឃឹមថាថ្ងៃណាមួយ Mkhitaryan និងផ្តួលក្រុមរបស់លោក Mourinho ពីរបៀបដែលគាត់បានប្រព្រឹត្តចំពោះរូបគាត់»៕

ប្រភពពី៖ dailymail