កីឡាករ Philippe Coutinho និងពាក់អាវលេខ 14 នៅក្លឹប Barcelona ដោយមានគេអះអាងថាអាវលេខ 7 ទុកសម្រាប់ការមកដល់នៃខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann ។

photo of Philippe Coutinho
Philippe Coutinho of Barcelona

ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ដែលត្រូវបានចុះហត្ថលេខាជាមួយនឹងក្លឹប Barcelona ពីក្លឹប Liverpool ក្នុងតម្លៃ 142លានផោន នោះគាត់បានចំណាយពេលជាងកន្លះខែនៅក្លឹបថ្មីរបស់គាត់ ដោយរង់ចាំលេខអាវរបស់កីឡាករ Javier Mascherano ដែលត្រូវបានគេរំពឹងថានិងចាកចេញនាខែមករានេះ ក្រោយពី​​​​បាត់​កន្លែង​លេង​ជម្រើស​11​នាក់​ ដោយ​នៅ​ពី​ក្រោម​សិស្ស​ប្អូន Samuel Umtiti ។

ខ្សែប្រយុទ្ធរបស់បារាំង Griezmann រូបនេះនឹងនៅ Atletico រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែត្រូវបានគេរំពឹងថា Barca និងត្រូវប្រឈមមុខជាមួយ Manchester United បើសិនជាគាត់ចង់ចាកចេញពីក្លឹប ។ គ្រូបង្វឹកក្លឹប Barca បានសំរេចចិត្តផ្តល់ឱ្យ Coutinho នូវអាវលេខ 14ជំនួសវិញ ទោះបីជាការពិតដែលថា Mascherano មិនទាន់បានចាកចេញពីក្លឹបក៏ដោយ។ 

ប្រភពពី៖ si