ខ្សែការពារកណ្ដាល Philippe Senderos បានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ៣៤ឆ្នាំ។

photo of Philippe Senderos
ខ្សែការពារកណ្ដាល Philippe Senderos

អតីតសមាជិកក្រុមជម្រើសជាតិស្វ៊ីសរូបនេះជាសមាជិក Arsenal រវាងឆ្នាំ២០០៣ដល់២០១០ តែបានខកខាន Premier League រដូវកាល២០០៣-០៤ដែល Arsenal ឈ្នះជាមួយភាពមិនចាញ់សោះពេញមួយរដូវកាល ដោយសារគេមានរបួសខ្នង តែ​បាន​ឈ្នះ​ពាន FA Cup ម្ដង។

photo of Philippe Senderos
Philippe Senderos

អតីតជ័យលាភីកីឡាករបាល់ទាត់ឆ្នើមបំផុតរបស់ស្វ៊ីសឆ្នាំ២០០៦រូបនេះ បានចេញពី Arsenal ក្នុងឆ្នាំ២០១០ ដោយផ្លាស់ទៅ Fulham, Valencia, Aston Villa, Grasshoppers, Rangers, Houston Dynamo និងចុងក្រោយ FC Chiasso ក្នុងប្រទេសកំណើត។

photo of Philippe Senderos
Philippe Senderos

គេក៏ធ្លាប់លេងឱ្យ AC Milan និង Everton លើកិច្ចសន្យាខ្ចីក្នុងរដូវកាល២០០៨-០៩ និងដើមឆ្នាំ២០១០ផងដែរ៕