photo of Gerard Pique
ខ្សែ​ការពារ Gerard Pique របស់​ក្លឹប FC Barcelona

ខ្សែ​ការពារ Gerard Pique របស់​ក្លឹប FC Barcelona ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្លឹប​បិសាច​ក្រហម Manchester United ​ដែល​ទើប​តែ​ចុះ​ហត្ថលេខា​យក Harry Maguire ម្នាក់​នោះ​ពិត​ណាស់​អាច​រាប់​ជា​តារា​សំណាង​នឹង​ទាញ​ឲ្យ​ United មាន​សង្ឃឹម​គ្រង​ពាន Premier League សារ​ជា​ថ្មី។

photo of Harry Maguire
ខ្សែ​ការពារ​ Harry Maguire

ការ​ខកខាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ស្រប​ពេល​ដែល​ក្លឹប​ម្ចាស់​ដី Old Trafford ក៏​កាន់​តែ​ធ្លាក់​ដាប រហូត​ទាំង​គ្មាន​កៅអី​លេង​នៅ​ពាន​រង្វាន់ UCL ថែម​ទៀត។ Pique បាន​និយាយ​ថា៖ “វា​កើត​ឡើង​រួច​មក​ហើយ​ជាមួយ Virgil van Dijk ដូច​ពេល​មក​ជួយ​ Liverpool និង​កាល​ពី​ ១០ ឆ្នាំ​មុន​ដូច​ជំនាន់ Rio Ferdinand”។

photo of Harry Maguire

លោក​បន្ត​ប្រាប់ Express៖ “ជា​ការ​ពិត​ការ​ពួក​គេ​បាន​វិនិយោគ​អស់​ជា​ច្រើន​លើ​ខ្សែ​ការពារ​ល្អ ហើយ Harry Maguire នេះ​ផ្ទាល់ នឹង​អាច​ជួយ​ឲ្យ​ក្លឹប​វិល​មក​ចំណាត់ថ្នាក់​កំពូល​សារ​ជា​ថ្មី”។ បញ្ជាក់​ថា Maguire ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ថ្លៃ​បំផុត​ដល់​ទី ៨០ លាន​ផោន ដែល United ទិញ​ចេញ​ពី Leicester City។