មាន​ការ​យល់​ឃើញ​ពី​សំណាក់​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា​ទំនាក់ទំនង​រវាង Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Antoine Griezmann គឺ​មាន​ភាព​មិន​ប្រក្រតី ពោល​គឺ​គិត​ថា Messi ចង់​ឲ្យ Barca ​យក Neymar តែ​បែរ​ជា​មិន​បាន​ដូច​ចិត្ត។

photo of Gerard Pique
Gerard Pique

តែអតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ ខ្សែការពារកណ្ដាល Gerard Pique បានអះអាងអំពីទំនាក់ទំនងតារាឆ្នើមទាំងពីររបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺរវាងកីឡាករ Lionel Messi និង Antoine Griezmann ពួកគេមានទំនាក់ទំនងល្អធម្មតានោះទេ ។

Messi និង Griezmann

កាលពីដើមខែនេះ ខ្សែប្រយុទ្ធចំណូលថ្មី Griezmann បានសារភាពថា វាពិបាកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រធានក្រុមដែលជាតារាកំពូលរបស់ Barca ខណៈដែលពួកគេទាំងពីរមិនមែនជាអ្នកពូកែនិយាយនោះឡើយ ។ មានពាក្យចចាមអារ៉ាមថា Messi ចង់ឱ្យក្លឹបនាំយក Neymar វិលត្រឡប់មកទឹកដី Camp Nou វិញ ដែលបានជំទាស់ទៅនឹងការតាមប្រមាញ់របស់ក្លិបក្នុងការនាំយកកីឡាករជួរមុខបារាំងរូបនេះជំនួសខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៧ ឆ្នាំទៅវិញ ។

បញ្ជាក់​ប្រាប់​សារព័ត៌មាន Cadena SER ខ្សែ​ការពារ Pique ប្រាប់​ថា៖ ” នៅទីនេះយើងលើកតម្កើងអ្វីៗគ្រប់យ៉ាង ។ Leo និង Grizi មានទំនាក់ទំនងគ្នា ដូចគ្នានឹង Leo និង Dembele ចុះសម្រុងជាមួយគ្នា ឬ Leo ជាមួយ Pedro ឬ Villa ។ វាល្អ ។ ជាមួយ Luis ( Suarez និង Messi ) ពួកគេស្ទើរតែដូចបងប្អូន ។ គ្រាន់តែដោយសារតែគាត់មិនសូវចុះសម្រុង ( ជាមួយនឹង Griezmann ) ដូចគាត់ធ្វើជាមួយ Luis មិនមានន័យថា ពួកគេមានទំនាក់ទំនងអាក្រក់នឹងគ្នានោះទេ ” ៕

លោក​បន្ត​ថា៖ “ហើយ​ក៏​មិន​មែន​ដោយ​សារ​ឃើញ Griezmann និង Messi មិន​សូវ​ជិតដិត​ដូច​ជាមួយ Suarez មាន​ន័យ​ថា​រវាង​គេ​ទាំង​ពីរ​មិន​ត្រូវរ៉ូវ​អ្វី​គ្នា​នោះ​ឡើយ”៕