photo of Gerard Pique
Gerard Pique of Barcelona

ខ្សែការពារ Gerard Pipue បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ក្លឹបរបស់គាត់ ដោយ​បន្តភាព​មិន​ចាញ់សោះ​ក្នុងចំណោម 22ប្រកួតចុងក្រោយនៅ La Liga រដូវកាល2017/2018នេះ។

នៅក្នុងវគ្គទី1 ក្រុមទាំង2មិនអាចធ្វើអ្វីគ្នាបានឡើយ បើទោះបីជាមានការសម្រុកគ្នាទៅវិញទៅមកខ្លាំងយ៉ាងណាក៏ដោ ប៉ុន្តែឈានចូលមកដល់វគ្គទី2 កីឡាករ Gerard Moreno របស់ក្លឹប Espanyol គឺជាអ្នកបំបែកពង់មាន់របស់ក្រុមកំពូលតារាងនៅនាទីទី66។ ទោះបីជាយ៉ាងណាក៏ដោយខ្សែការពារ Gerard Pipue របស់ Barcelona បានរកគ្រាប់បាល់តាមស្មើមកវិញនៅណានាទីទី82 ដែលេជាការបញ្ចូនបាល់ពីខ្សែប្រយុទ្ទ Lionel Messi ហើយលទ្ទផង​ 1ទល់នឹង1 បានបន្តរហូតដល់ចប់ការប្រកួតតែម្ដង ។

គិតមកទល់ពេលនេះ ក្រុមរបស់លោក Ernesto Valverde ឈរនៅលេខ1ដោយមាន 58ពិន្ទុនៅក្នុងដៃនាំមុខក្រុមមច្ចាស់ជើងឯករដូវកាលមុន Real Madrid ដែលមាន1ប្រកួតនៅក្នុងដៃចំនួន19ពិន្ទុ ៕

ប្រភពពី៖ bbc