ចាប់​តាំង​ពី​គូ​ស្នេហ៍​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​កាល​ពី​​ខែ​មិថុនា Shakira និង Pique ត្រូវ​បាន​គេ​ចាប់​​អារម្មណ៍​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

Shakira និង Pique
Shakira និង Pique

ទំនាក់ទំនង​រវាង​កីឡាករ​ Barcelona និង​តារា​ចម្រៀង​សញ្ជាតិ​កូឡុំប៊ី​​​បាន​បញ្ចប់​ ប៉ុន្តែ​តាម​រយៈ​វីដេអូ​មួយ Pique បាន​អង្គុយ​ក្នុង​រថយន្ត​ស្ដាប់​បទ​ចម្រៀង​របស់ Shakira។ ខ្សែ​ការពារ​កណ្ដាល​បាន​ស្ដាប់​បទ “Inevitable” ដែល​ច្រៀង​ដោយ​អតីត​គូស្នេហ៍​ ពេល​ដែល​​ឈប់​រថយន្ត​ អំឡុង​ពេល​ចាកចេញ​ពី​កន្លែង​ហ្វឹកហាត់​របស់ Barca។

វីដេអូ​របស់ Pique ត្រូវ​ថត​បាន​ដោយ​អ្នក​គាំទ្រ​ម្នាក់ និង​បាន​បង្ហោះ​​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម Tik Tok។ វីដេអូ​នោះ​​ទទួល​បាន​ការ​ទស្សនា​ដល់​ទៅ​៤,៥​លាន​ដង និង​ឲ្យ​បេះដូង​ជាង​២៥​ម៉ឺន។ ការ​ប្រេះឆា​​ស្នេហា​រវាង​​អ្នក​ទាំង​ពីរ​ដោយ​សារ​តែ Pique លួច​មាន​ទំនាក់ទំនង​ជាមួយ​នារី​ខាង​ក្រៅ ហើយ Shakira ចាប់​បាន៕