Pique ថាប្រធានក្រុម Barcelona ៣នាក់ទៀតនឹងកាត់ប្រាក់ឈ្នួល ដូចខ្លួនដែរ
កាលពីម្សិលមិញនេះ ក្លឹប Barcelona បានប្រកាសចុះបញ្ជីកីឡាករថ្មីរបស់ខ្លួនបានហើយជាមួយ La Liga បន្ទាប់ពីខ្សែការពារ Gerard Pique យល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួន។

ក្រោយជ័យជម្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៤-២ នៅយប់មិញនេះទៀត បេក្ខភាពប្រធានក្រុមរបស់ Barcelona ខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ការកាត់ប្រាក់ឈ្នួលនេះគឺជាអ្វីដែលរូបគេត្រូវធ្វើ។ Barcelona មិនមែនត្រឹមជាក្លឹបបាល់ទាត់នោះទេ ប៉ុន្តែនេះជាផ្ទះរបស់គេ ដូច្នេះវាជាអ្វីដែលខ្លួនត្រូវលះបង់ដើម្បីជួយក្លឹបក្នុងគ្រាលំបាកនេះ។
ទាក់ទិននឹងរឿងអ្នកគាំទ្រស្រែកដាក់ Jordi Alba ដែលមិនព្រមកាត់ប្រាក់ឈ្នួលតាមការស្នើសុំរបស់ក្លឹបនោះ ត្រូវបាន Pique និយាយថា៖ “ប្រហែលជាមានការយល់ច្រឡំគ្នាហើយ។ ខ្ញុំបានទាក់ទងជាប់រហូតជាមួយប្រធានក្រុម៣នាក់ទៀត Sergi Busquets និង Jordi Alba ហើយពួកគេទាំងអស់ក៏យល់ព្រមថានឹងធ្វើដើម្បីក្លឹបនេះតាំងពីដំបូងដែរ។ ប៉ុន្តែ ពួកគេត្រូវការនរណាម្នាក់ដើម្បីធ្វើវាជាផ្លូវការសិន ដើម្បីអាចចុះឈ្មោះកីឡាករដទៃបាន។ ខ្ញុំដឹងថាអ្នកដទៃទៀតជិតនឹងធ្វើវាដែរហើយ។ ជួនកាល ដំណឹងដែលគ្រប់គ្នាបានទទួល វាមិនពិត១០០%នោះទេ”៕