photo of  Gerard Pique
ខ្សែ​ការពារ​ Gerard Pique

ខ្សែ​ការពារ​ Gerard Pique ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម Barcelona ​ទាំង​អស់ ​ពេញ​ចិត្ត​ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ Neymar ​ត្រលប់​មក​រួម​ក្រុម​វិញ​បាន​នៅ​រដូវ​កាល​នេះ​។

ក្រុម​ការងារ​ Barcelona ​កំពុង​ស្នាក់​នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ចរចា​ជាមួយ​ក្រុម​ PSG ​រឿង​ផ្ទេរ​កីឡាករ Neymar ​ឱ្យ​បាន​នៅ​មុន​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​ទី​២​ដើម​ខែ​ក្រោយ​នេះ​។ ​ជាមួយ​ដំណើរ​ការ​ផ្ទេរ​កំពុង​ធ្វើ​ឡើង ​Gerard Pique ​ខ្សែ​ការពារ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ថា​សមាជិក​ក្រុម​ទាំង​អស់​ពេល​នេះ​កំពុង​រង់​ចាំ​ដំណឹង​ល្អ​របស់ Neymar ​ត្រលប់​មក​អេស្ប៉ាញ​វិញ​ហើយ។

អតីត​កីឡាករ Man Utd ​ខាង​លើ​បាន​និយាយ​ថា​៖ “ច្បាស់​ណាស់ ​យើង​ចង់​ឱ្យ​គាត់​ត្រលប់​មក​វិញ។ តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​សម្រេច​បាន​ទេ។ យើង​ឱ្យ​រឿង​នេះ​ទៅ​លើ​មនុស្ស​ដែល​អាច​សម្រេច​វា​ឡើង​បាន។ យើង​គ្រាន់​តែ​រង់ចាំ​មើល​លទ្ធផល​ជាក់​ស្ដែង​បន្ដ​ទៀត”៕