Pirlo អាចនឹងចូលកាន់ដំណែងអ្នកចាត់ការទូទៅក្រុម Barça
អតីតអ្នកចាត់ការក្រុម Juventus លោក Andrea Pirlo អាចបន្តអាជីពជាគ្រូបង្វឹកនៅទឹកដីអេស្ប៉ាញជាមួយក្រុមអ្នកមានបុណ្យ Barcelona។

យោងតាមលោក Gerard Romero ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញបញ្ជីឈ្មោះអ្នកចូលកាន់តំណែងជំនួសលោក Ronald Koeman មានដូចជាលោក Andrea Pirlo, Antonio Conte និង Xavi ក្នុងចំណោមពួកគេ។
លោក Koeman បានចូលកាន់ដំណែងក្រុមអ្នកមានបុណ្យ Barcelona នៅឆ្នាំ ២០២០។ ក្រោមការដឹកនាំរបស់លោកក្រុម Barça បានឈ្នះពានក្នុងស្រុកមួយលើកកាលពីខែមេសាដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ La Liga រដូវកាល ២០២០/២១ និងត្រូវធ្លាក់ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ។
ក្លឹបអ្នកមានបុណ្យ Barcelona បានចាប់ផ្តើមរដូវកាលថ្មីក្របខ័ណ្ឌ UCL ជាមួយនឹងការបរាជ័យក្នុងផ្ទះ ០-៣ ទល់នឹងក្រុម Bayern Munich ដែលបណ្តាលឱ្យមានការមិនសប្បាយចិត្តពីសំណាក់អ្នកគាំទ្រនិងថ្នាក់ដឹកនាំ៕