ខ្សែបម្រើ Miralem Pjanić របស់ក្លឹប Barcelona ដែលបានចូលរួមជាមួយ ក្រុម Beşiktaş លីករបស់ទួរគីក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះបាននិយាយពីតម្រូវការអ្នកចាត់ការដែលល្អសម្រាប់ក្លឹប។

Miralem Pjanić
Miralem Pjanić

នេះបើយោងតាមគេហទំព័រ Goal.com បានអះអាងពីសម្ដីរបស់ Pjanic បាននិយាយថា៖“ ក្លឹប Barcelona កំពុងឆ្លងកាត់គ្រាលំបាក។ លទ្ធផលមិនដំណើរការដូចអ្នកគាំទ្រចង់បានដែលដាក់សម្ពាធលើកីឡាករ។ ប្រហែលជាពួកគេត្រូវការអ្នកដឹកនាំល្អដើម្បីធ្វើឱ្យក្រុមវិលត្រឡប់មករកភាពជោគជ័យវិញ។ 

ខ្សែបម្រើវ័យ ៣១ឆ្នាំរូបនេះបន្តថា៖“គ្មានការសង្ស័យទេ Barça នឹងត្រលប់មកវិញប៉ុន្តែវាត្រូវការពេលវេលាខ្លះ។ វាគឺជាក្លឹបមួយក្នុងចំណោមក្លឹបធំបំផុតទាំង ៤ នៅលើពិភពលោកហើយពួកគេនឹងត្រលប់ទៅរកអតីតកាលវិញ” ៕