លោក Mauricio Pochettino គ្រូបង្វឹកក្រុម PSG បានឆ្លើយតបទៅនឹងសំនួរថាតើការរងរបួសរបស់ខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern នឹងប៉ះពាល់ដល់តុល្យភាពនៃអំណាចក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។

Pochettino
Pochettino

ខ្ញុំមានគំរូល្អ។ នៅឆ្នាំ ២០១៩ នៅពេលដែលក្រុម Tottenham លេងជាមួយក្រុម Manchester City នៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កីឡាករ Harry Kane បានរងរបួសនៅក្នុងតង់ទី ១ នៃការប្រកួតដំបូង។

Pochettino
Pochettino

យើងចំណាយពេលស្ទើរតែមួយម៉ោងនៃហ្គេមទី ១ និងហ្គេមទី ២ ទាំងមូលដោយគ្មានរូបគាត់។ ហើយគាត់គឺជាខ្សែប្រយុទ្ធសំខាន់របស់យើងដូចជា Lewandowski នៅ Bayern ។ ហើយយើងបន្តដំណើរទៅមុខទៀត” Pochettino បានប្រាប់ Le Parisien ។

 

Pochettino
Pochettino

ក្រុម Bayern ទោះបីមិនមានកីឡាករអស្ចារ្យដូចជា Lewandowski ក៏ក្រុម Bayern គ្មានការថមថយកម្លាំងពិតប្រាកដរបស់ពួកគេនោះទេ ។ កម្លាំងរបស់ពួកគេពិតប្រាកដគឺស្ថិតនៅក្នុងក្រុមទាំងមូល ។  ក្លិបនេះខ្លាំងណាស់។

 

Pochettino
Pochettino

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះបានរងរបួសនៅក្នុងការប្រកួតមួយសម្រាប់ប្រទេសកំណើតខ្លួន ប៉ូឡូញ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ហើយនឹងមិនមានវត្តមាននៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម PSG ឡើយ។

Lewandowski
Lewandowski

Lewandowski រកបាន ៣៥ គ្រាប់ក្នុង ២៥ ប្រកួតនៅ Bundesliga ក្នុងរដូវកាលនេះ។