លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ Tottenham បាននិយាយថា លោកមានការប្តេជ្ញាចិត្តចំពោះក្លឹប ប៉ុន្តែមិនបានច្រានចោលលទ្ធភាពនៃការគ្រប់គ្រងក្លឹប Real Madrid នៅថ្ងៃណាមួយឡើយ។

photo of Mauricio Pochettino
Mauricio Pochettino of Tottenham Hotspur

Pochettino ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងក្លឹបយក្សនៃក្របខ័ណ្ឌ La Liga ដែលកំពុងតែស្ថិតក្រោមការដឹកនាំរបស់លោក Zidane នៅរដូវកាលនេះ។

នៅពេលគេសួរនៃការទាកទង់ជាគ្រូបង្វឹករបស់ Real Madrid លោក Pochettino បាននិយាយថា: “ការប្តេជ្ញាចិត្តរបស់ខ្ញុំគឺធំធេងណាស់(សម្រាប់ Spurs)ខ្ញុំកំពុងធ្វើការដូចជាខ្ញុំនឹងនៅទីនេះជារៀងរហូត ។ ប៉ុន្តែនៅទីបញ្ចប់អ្នកមិនដឹងថា តើនឹងមានអ្វីកើតឡើងនៅក្នុងពិភពបាល់ទាត់នោះទេ” ។

កិច្ចសន្យារបស់លោក Pochettino នៅសល់រហូតដល់ឆ្នាំ 2021 ប៉ុន្តែគាត់បានបន្ថែមថា “ថ្ងៃស្អែកប្រធានក្លឹបលោក Daniel (Tottenham) លោក Daniel Levy អាចមានបញ្ហាមិនល្អសម្រាប់យើង ហើយគាត់អាចនិយាយថា” អូ៎ខ្ញុំនឹងបណ្តេញលោក Mauricio ” បន្ទាប់មកខ្ញុំមើលទៅឆោតល្ងង់ដោយនិយាយថា ខ្ញុំនឹងមិនធ្វើការនៅកន្លែងមួយ ឬទៅកន្លែងផ្សេងទៀត”​ ។

ប្រភពពី៖ bbc