ក្រុមបិសាចក្រហម Manchester United បានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាអ្នកចាត់ការទូទៅ បន្ទាប់ពីបរាជ័យបន្តបន្ទាប់ជាច្រើនប្រកួត ជាមួយនឹងលោក Michael Carrick មកដឹកនាំក្រុម មុនពេលគ្រូបង្វឹកថ្មីត្រូវបានតែងតាំង។

Mauricio Pochettino
Mauricio Pochettino

យោងតាមសារព័ត៌មាន Daily Mail លោក Mauricio Pochettino មានបំណងក្នុងការទទួលយកការងារបន្តពីលោក Ole និងចង់ត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញផងដែរ។

គ្រូបង្វឹកសញ្ជាតិហ្សង់ទីនរូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅឯទឹកដី PSG នោះទេ ហើយលោក មានការខកចិត្តក្នុងការគ្រប់គ្រងដែលពោរពេញដោយភាពអត្មានិយម។

លើសពីនោះ គ្រួសាររបស់លោក Pochettino នៅតែស្ថិតក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់ធ្វើការជាអ្នកចាត់ការទូទៅរបស់ Spurs ។

សរុបមក Pochettino ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងារជាគ្រូបង្ចឹករបស់ Man United នៅពេលដែល Solskjaer ជំនួសលោក Jose Mourinho ក្នុងខែធ្នូ ឆ្នាំ 2018 ៕